សព្វថ្ងៃនេះប្រជាជនម្នាក់ៗស្លៀកពាក់ពណ៌តាមចិត្តដែលចង់ពាក់ ប៉ុន្តែខណៈពេលជាមួយគ្នានោះតើបងប្អូនមានធ្លាប់ដឹងដែរទេថាតាមពិតទៅក្នុងថ្ងៃនីមួយៗគេមានពណ៌នៃសេរិសួស្ដីរបស់គេតាំងពីថ្ងៃអាទិត្យដល់ថ្ងៃច័ន្ទ និងមានអត្ថន័យផងដែរ។
១.ថ្ងៃអាទិត្យ
ពណ៌សិរីសួស្ដីរបស់ថ្ងៃអាទិត្យគឺ ពណ៌ក្រហម តំណាងឲ្យភាពអង់អាច ក្លាហាន។
២.ថ្ងៃច័ន្ទ
ពណ៌សិរីសួស្ដីសម្រាប់ថ្ងៃច័ន្ទគឺ ពណ៌លឿង តំណាងឲ្យសមភាព ភាពស្មើគ្នា។
៣.ថ្ងៃអង្គារ
ពណ៌សិរីសួស្ដីរបស់ថ្ងៃអង្គារគឺ ពណ៌ស្វាយ តំណាងឲ្យភក្ដីភាពនិងភាពស្មោះស្ម័គ្រ។
៤.ថ្ងៃពុធ
ពណ៌សិរីសួស្ដីរបស់ថ្ងៃពុធគឺ ពណ៌ស៊ីលៀប តំណាងឲ្យអព្យាក្រឹត្យភាព។
៥.ថ្ងៃព្រហស្បត្តិ៍
ពណ៌សិរីសួស្ដីរបស់ថ្ងៃព្រហស្បត្តិ៍គឺ ពណ៌បៃតង តំណាងឲ្យក្ដីសង្ឃឹមនិងក្ដីស្រម៉ៃ។
៦.ថ្ងៃសុក្រ
ពណ៌សិរីសួស្ដីរបស់ថ្ងៃសុក្រគឺ ពណ៌ខៀវ តំណាងឲ្យមេត្តាភាព។
៧.ថ្ងៃសៅរ៍
ពណ៌សិរីសួស្ដីរបស់ថ្ងៃសៅរ៍គឺ ពណ៌ព្រីងទុំ តំណាងឲ្យភាពសោកសៅនិងទុកព្រួយ។
0 Comments