ស្មាតហ្វូនចុងក្រោយបំផុតរបស់ក្រុមហ៊ុន Lenovo គឺស្មាតហ្វូន Z6 Pro ដែលត្រូវបានគេប្រកាសកាលពីថ្ងៃទី 23 ខែមេសា ហើយហាក់បីដូចជាកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនអ្នកគាំទ្រ។
ថ្ងៃនេះក្រុមហ៊ុន Lenovo បានប្រកាសថាមានទូរស័ព្ទចំនួន 200,000 គ្រឿងត្រូវបានកក់ទុកក្នុងថ្ងៃបន្ទាប់ ក្រោយពីព្រឹត្តិការណ៍របស់ខ្លួនត្រូវបានបញ្ចប់។ ទាំងនោះគឺគ្រាន់តែជាការចុះឈ្មោះដោយចំណាប់អារម្មណ៍ ដូចជាគ្មានការផ្លាស់ប្ដូរសាច់ប្រាក់ដោយផ្ទាល់ដៃនៅឡើយទេ។
ទូរស័ព្ទដៃស្មាតហ្វូន Z6 Pro ត្រូវបានចុះបញ្ជីនៅលើគេហទំព័ររបស់ក្រុមហ៊ុន Lenovo ព្រមទាំងក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណែតដទៃទៀតដូចជា JD.com និង TMall ។ ម៉ូដែលនេះមាន RAM ទំហំ 6GB និងមេម៉ូរី 128GB ដែលមានតំលៃ 2,889 យ័ន (430 ដុល្លារអាមេរិក) ។ វាក៏មានជំនាន់ម៉ូដែលដែលមានRAM ទំហំ 8GB /មេម៉ូរី 128GB និងRAM8GB /មេម៉ូរី256GB ផងដែរសម្រាប់លក់ក្នុងតម្លៃ 2,999 យ័ន (445 ដុល្លារអាមេរិក) និង 3,799 យ័ន(545 ដុល្លារ) ។ ចំណែកឯជំនាន់ចុងក្រោយបង្អស់បានផ្តល់ជូននូវ RAM ទំហំ 12GB និងមេម៉ូរី 512 GB ក្នុងតម្លៃ4,999 យ័ន (745 ដុល្លារអាមេរិក) ។
Z6 Pro គឺមានពណ៌ក្រហមនិងបៃតង ហើយវាមានលក្ខណៈឌីហ្សាញប្លែកជាមួយការផ្លាស់ប្តូរពណ៌បែបជាស្រមោលផ្សេងៗ ។ គួរបញ្ជាក់ផងដែរថា ការដាក់លក់ជាផ្លូវការនឹងចាប់ផ្តើមនៅថ្ងៃទី 29 ខែមេសាខាងមុខនេះ៕
0 Comments